ចូលរួមអមដំណើរទស្សនកិច្ចសិក្សាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុនិងពិភាក្សាកសាងគម្រោងថ្មី ហៅថា (STEER.2) ក្នុងខេត្តកោះកុង
ចេញ​ផ្សាយ ០៣ មីនា ២០២៥
27

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញចំនួន ០៣រូប ចូលរួមអមដំណើរទស្សនកិច្ចសិក្សាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុនិងពិភាក្សាកសាងគម្រោងថ្មី ហៅថា (STEER.2) ក្នុងខេត្តកោះកុង ជាមួយគណៈប្រតិភូក្រសួងការបរទេស និងពាណិជ្ជកម្ម តំណាងស្ថានទូតនៃប្រទេសណូវេហ្សេឡង់ និងថ្នាក់ដឹកនាំអង្គការសង្គ្រោះកុមារប្រទេសកម្ពុជា មានសកម្មភាពដូចខាងក្រោម៖

ចុះជួបពិភាក្សាជាមួយអ្នកលក់ធាតុចូលកសិកម្ម ឈ្មោះ ទៀ ប៊ុនខេង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ដើម្បីសាកសួរអំពីសមត្ថភាពបច្ចេកទេសដំណើរការយ៉ាងដូចម្តេចសម្រាប់អ្នកផ្គត់ផ្គង់ ? អាជីវកម្មរបស់គាត់មាននិរន្តរភាពយ៉ាងណា និងសង្កេតមើលការគ្រប់គ្រង និងទុកដាក់របស់គាត់។

ចុះជួបពិភាក្សាជាមួយអ្នកប្រមូលទិញផលិតផលកសិកម្ម នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ដើម្បីសាកសួរអំពីការប្រកបមុខរបរទិញដូរយ៉ាងម៉េច ? ការផ្សារភ្ជាប់ជាមួយកសិករ ទំហំនៃការទិញ និងតម្រូវការ ការប្រើប្រាស់ចំណូល និងការវិនិយោគលើកុមារ និងឧបសគ្គ និងដំណោះស្រាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter