កិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ ស្តីពីការជ្រើសរើសទីតាំងនឹងផែនការដាំកូនកោងកាងនៅក្នុងសហគមន៍
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៥
22

ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

ពេលព្រឹក លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ ស្តីពីការជ្រើសរើសទីតាំងនឹងផែនការដាំកូនកោងកាងនៅក្នុងសហគមន៍ ក្រោមអធិបតីភាពលោកស្រី​ កាំង ឃីម អនុប្រធានរដ្ឋបាលជលផល មានអ្នកចូលរួមសរុបចំនួន ២០នាក់ កម្មវិធីប្រព្រឹត្តទៅនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងពេលរសៀល ក្រុមការងារបន្តចុះប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរកោះខ្យង មានអ្នកចូលរួមសរុបចំនួន ១៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter