ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញចំនួន ០៤រូប ចូលរួមអមដំណើរទស្សនកិច្ចសិក្សាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុនិងពិភាក្សាកសាងគម្រោងថ្មី ហៅថា (STEER.2) ក្នុងខេត្តកោះកុង ជាមួយគណៈប្រតិភូក្រសួងការបរទេស និងពាណិជ្ជកម្ម តំណាងស្ថានទូតនៃប្រទេសណូវេហ្សេឡង់ ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំអង្គការសង្គ្រោះកុមារប្រទេសកម្ពុជា មានសកម្មភាពដូចខាងក្រោម៖
១.ពេលព្រឹក ចុះពិនិត្យមើលការប្រជុំក្រុមកសិករអ្នកផលិត ដើម្បីចែករំលែកបទពិសោធន៍ ផែនការដាំដុះ បញ្ហាប្រឈម សំណូមពររបស់ក្រុម និងមើលចម្ការដំណាំត្រសក់ទ្រើង ត្រសក់ផ្អែម សណ្តែកគួរ ត្រប់ របស់លោក យែម ព្រីង លោកស្រី ផាន់ ស្រីមុំ និងលោក យ៉ត យីត នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង។
២.ពេលរសៀល ចុះពិនិត្យមើលការប្រជុំក្រុមកសិករអ្នកផលិត ដើម្បីចែករំលែកបទពិសោធន៍ ផែនការដាំដុះ បញ្ហាប្រឈម សំណូមពររបស់ក្រុម និងមើលចម្ការដំណាំត្រសក់ទ្រើង ឪឡឹក របស់លោកស្រី មាស ចន្រ្ទា នៅភូមិសុវណ្ណាបៃតង និងមើលផ្ទះសំណាញ់ របស់លោក សោម ងិន នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម