ប្រជុំពិនិត្យ ពិភាក្សាសំណើសុំដីទំហំ ៦ ៧៧៧ ៥៣០ ម៉ែត្រការ៉េ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង សម្រាប់ទីបញ្ជាការហ្វឹកហ្វឺនកងទ័ព ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២៥
45

ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

លោក ឡាង គីរី  អនុប្រធានមន្ទីរ បានដឹកនាំលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចូលរួមប្រជុំពិនិត្យ ពិភាក្សាសំណើសុំដីទំហំ ៦ ៧៧៧ ៥៣០ ម៉ែត្រការ៉េ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង សម្រាប់ទីបញ្ជាការហ្វឹកហ្វឺនកងទ័ព ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាល លោកអភិបាលរងស្រុកមណ្ឌលសីមា លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៧នាក់ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter