ប្រជុំស្ដីពី ១-វឌ្ឍនភាពលើកិច្ចការអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព, ២-បញ្ហាសំណង់, និង៣-បញ្ហាដីធ្លី
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៥
61

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

ពេលរសៀល លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុងចូលរួមប្រជុំស្ដីពី ១-វឌ្ឍនភាពលើកិច្ចការអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព, ២-បញ្ហាសំណង់, និង៣-បញ្ហាដីធ្លី ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈអភិបាល ក្រុង ស្រុក លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក លោកមេឃុំ ស្មៀនឃុំទូទាំងខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter