កិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការប្រមូលផល អនុផលព្រៃឈើ នៃគម្រោងវារីអគ្គិសនីស្ទឹងតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលាស្រុកថ្មបាំង
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២៥
30

ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥​ 

លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការប្រមូលផល អនុផលព្រៃឈើ នៃគម្រោងវារីអគ្គិសនីស្ទឹងតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលាស្រុកថ្មបាំង។ ក្រោយពីកិច្ចប្រជុំក្រុមការងារខេត្តកោះកុង ចុះវាស់វែងឈើដែលក្រុមហ៊ុនប្រមូល និងគរទុក ក្នុងបាតអាងនៃគម្រោងវារីអគ្គិសនីស្ទឹងតាទៃលើ ក្នុងស្រុកថ្មបាំង បានចំនួន ១ ០៨១ កំណាត់និងរាប់កូនឈើ បានចំនួន ៥១ដើម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter