ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
ពេលព្រឹក
លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមជាមួយក្រុមការងាររដ្ឋបាលជលផល ក្រុមហ៊ុនកូរ៉េ ATR ចុះប្រមូលទិន្នន័យ និងព័ត៌មានអំពីព្រៃកោងកាង នៅក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
និងពេលរសៀល ក្រុមការងារបន្តចុះប្រមូលទិន្នន័យនៅសហមន៍នេសាទតំបន់ឆ្នេរសមុទ្រកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៨នាក់ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម