ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំខណ្ឌទាំង២ ព្រមទាំងលោក លោកស្រីថ្នាក់នាំការិយាល័យក្រោមឱវាទមន្ទីរទាំងអស់ ចូលរួមប្រជុំ ស្ដីពីការធ្វើសវនកម្ម លើការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងឆ្នាំពាក់ព័ន្ធ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម លាប ប៉ូឡូ ប្រធានប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិនិងប្រតិភូអមដំណើរ ចំនួន ០៥រូប នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម