ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
ពេលព្រឹក លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ក្រោមអធិបតីភាពបើកដោយឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយមានការអញ្ជើញស្វាគមន៍ពីឯកឧត្តម យួន ទៀន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងមានព្រះមេគណទាំងពីរគណៈព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៧ មន្ទីរអង្គភាពជុំវិញខេត្ត តាជីយាយជី គណៈកម្មការគ្រប់គ្រងវត្ត អាចារ្យ អាចារិនី និងសិស្សានុសិស្សចូលរួមសរុបចំនួន ៣៣៦អង្គ/នាក់ និងបន្តស្តាប់សង្ឃប្រកាស បទអន្តរាគមន៍នានារហូតដល់ពេលរសៀល
ពេលរសៀល បានបន្តចូលរួមបិទក្រោមអធិបតីភាពឯកឧត្តម យួន ទៀន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម