ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ០១កន្លែង ដែលបានរាយការណ៍ថាមានការចាក់ដីលុបព្រែក កាប់ទន្ទ្រានព្រៃកោងកាង ស្ថិតក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានក្រុមការងារពាក់ព័ន្ធ មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម