ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជួបប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍តំបន់ឆ្នេរសមុទ្រថ្ម សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង និងសហគមន៍នេសាទឃុំជ្រោយស្វាយ លើប្រធានបទអទិភាពជម្រើសមុខរបរចិញ្ចឹមជីវិតក្នុងសហគមន៍ ដែលរៀបចំឡើងដោយគម្រោង ADB និងមានការចូលរួមពីមន្ត្រីម្រោងចំនួន ០២នាក់ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលចំនួន ០១នាក់ និងគណៈកម្មការ សហគមន៍នេសាទពាក់ព័ន្ធសរុបចំនួន ៣៧ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម