ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារស្នើសុំធ្វើអនុប្បយោគដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៣នាក់។
សូមជម្រាបជូនជ្រាបថា ករណីខាងលើនេះ មានប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ស្នើសុំកាត់ឆ្វៀល និងធ្វើអនុប្បយោគដី សរុបទំហំ ៣០២,៣៨ហិកតា ក្នុងនោះស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ មានផ្ទៃដីទំហំ ១៧០,០៦ ហិកតា និងកាត់ចេញពីតំបន់ការពារធម្មជាតិ ផ្ទៃដីទំហំ ១៣២,៣២ហិកតា ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម