ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមជាមួយក្រុមការងារខេត្តកោះកុង ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ចុះពិនិត្យករណីចាក់បំពេញអាចម៍ដីរំលោភយកដីចំណីព្រែកនៅចំណុចព្រែកតាចាន់ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង របស់ប្រជាពលរដ្ឋឈ្មោះ ប៉ិល ភាច មានអ្នកចូលរួមសររុបចំនួន ១៩នាក់ សូមគោរពជម្រាបជូនជ្រាប ផ្ទៃដីដែលបានចាក់បំពេញអាចម៍ដី របស់ប្រជាពលរដ្ឋឈ្មោះ ប៉ិល ភាច មានទំហំ ២២ ៣៣២ ម៉ែត្រការ៉េ។
ក្នុងនោះផ្ទៃដីទំហំ ១៥ ៤៣៤ ម៉ែត្រការេ ស្ថិតក្នុងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ គ្រប់គ្រងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង និងផ្ទៃដីទំហំ ៦ ៨៩៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ការពារធម្មជាតិ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ផ្ទៃដីដែលបានចាក់អាចម៍ដីប៉ះពាល់ដីចំណីព្រែកតាចាន់ មានបណ្ដោយស្របតាមមាត់ព្រែក ប្រវែង ១៩០ម៉ែត្រ ជម្រៅដីចំណីព្រែក ប្រវែង ២០ម៉ែត្រ ផ្ទៃក្រឡា ៣ ៨០០ ម៉ែត្រការេ។
ក្រោយពីបានចុះពិនិត្យជាក់ស្ដែងរួចមក ក្រុមការងារបានចូលរួមប្រជុំនៅសាលាស្រុកកោះកុង ដើម្បីពិនិត្យ ពិភាក្សាផ្ដល់យោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
អង្គប្រជុំបានសម្រេច៖
១-ឱ្យភាគីម្ចាស់ដីកាយអាចម៍ដីចេញពីដីចំណីព្រែក,
២-កាយអាចម៍ដី បើកផ្លូវទឹក តាមលំនាំអូរធម្មជាតិ,
៣-ទុករយៈពេល ១៥ថ្ងៃ សម្រាប់កាយអាចម៍ដីចេញពីដីចំណីព្រែក (គិតចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ តទៅ )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម