ទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ដែលរៀបចំឡើងរដ្ឋបាលជលផល សហការជាមួយក្រុមហ៊ុន Trendtech ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងភូមិសាស្រ្តនៃសហគមន៍នេសាទនីមួយៗ ជាពិសេសលើទីតាំងដាំព្រៃកោងកាង
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៥
32

ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ 

លោក សេង ប៊ុណ្ណា  នាយខណ្ឌរដ្ឋបាលជលផលកោះកុង  បានចូលរួមទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ដែលរៀបចំឡើងរដ្ឋបាលជលផល សហការជាមួយក្រុមហ៊ុន Trendtech ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងភូមិសាស្រ្តនៃសហគមន៍នេសាទនីមួយៗ ជាពិសេសលើទីតាំងដាំព្រៃកោងកាង  ក្រោមអធិបតីភាពលោកស្រី ហេង ពន្លៃ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល និងមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ គណៈកម្មការ និងសមាជិកសហគមន៍នេសាទ សរុបចំនួន ២៣នាក់ កម្មវិធីប្រព្រឹត្តទៅនៅ ស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter