ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ដែលរៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយក្រុមហ៊ុន Trendtech ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងភូមិសាស្រ្តនៃសហគមន៍នេសាទនីមួយៗ ជាពិសេសលើទីតាំងដាំព្រៃកោងកាង ក្រោមអធិបតីភាពលោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល លោក អាង ទី មេឃុំជីខក្រោម និងមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ គណៈកម្មការ និងសមាជិកសហគមន៍នេសាទ សរុបចំនួន ២៤ នាក់ ស្រី ០៦នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំជីខក្រោម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម