ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក ឡាង គិរី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញចំនួន ០៤រូប បានចូលរួមកិច្ចប្រជុំករណីសុំជួលដី ០១កន្លែង របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណ´អភិបាលខេត្តកោះកុង នៅសាលាឃុំថ្មស ស្រុកបូទុមសាគរ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសរុបចំនួន ២៣នាក់ ស្រី ០៤នាក់។ ក្រុមការងារបានចុះពិនិត្យមើលទីតាំងផ្ទាល់លើទីតាំងដីដែលក្រុមហ៊ុនស្នើសុំ ជួលផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម