ចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានផ្ទេរទៅឱ្យរដ្ឋបាលស្រុកគិរីសាគរ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៥
24

ថ្ងៃពុធ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ 

ពេលរសៀល

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោកប្រធាន និងអនុប្រធានការិយាល័យផែនការ-គណនេយ្យចំនួន ០២រូប ចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានផ្ទេរឱ្យរដ្ឋបាលស្រុកគិរីសាគរ ដោយមានការអញ្ជើញចូលរួមពី លោក ជួន សំអាត អភិបាលរងស្រុកគិរីសាគរ លោកស្រី ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក លោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ជួន លីមឈីនឡុង មន្ត្រីជាប់កិច្ចសន្យាការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន។ បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យជាក់ស្តែង មន្ទីរ និងរដ្ឋបាលស្រុក បានព្រមព្រៀង ប្រគល់-ទទួលដី ០១កន្លែង អគារចំនួន ០១ខ្នង និងសម្ភារប្រើប្រាស់ចំនួន ០៣មុខ ស្មើនឹង ៣គ្រឿង តែស្នើសុំមិនទាន់អោយរដ្ឋបាលស្រុកកត់ត្រាសម្ភារដែលមន្ទីរប្រគល់ជូន ចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលស្រុកនៅឡើយទេ ដោយរង់ចាំមានលិខិតប្រគល់-ទទួល ជាផ្លូវការសិន ជៀសវាងការចុះបញ្ជីស្ទួនជាមួយមន្ទីរ។

ចំនួនអ្នកចូលទស្សនា
Flag Counter