ចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានផ្ទេរទៅឱ្យរដ្ឋបាលស្រុកបូទុមសាគរ និងស្រុកស្រែអំបិល
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៥
30

ថ្ងៃពុធ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ 

ពេលព្រឹក

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោកប្រធាន និងអនុប្រធានការិយាល័យផែនការ-គណនេយ្យចំនួន ០២រូប ចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានផ្ទេរឱ្យរដ្ឋបាលស្រុកបូទុមសាគរ សមាសភាពចូលរួមមាន៖ លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោក ឈុន ចាន់ណា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង។ បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យជាក់ស្តែង មន្ទីរ និងរដ្ឋបាលស្រុក បានព្រមព្រៀង ប្រគល់-ទទួល ដីចំនួន ០១កន្លែង អគារចំនួន ០១ខ្នង និងសម្ភារប្រើប្រាស់ចំនួន ០៥មុខ ស្មើនឹង ៥គ្រឿង តែស្នើសុំមិនទាន់អោយរដ្ឋបាលស្រុកកត់ត្រាសម្ភារដែលមន្ទីរប្រគល់ជូន ចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលស្រុកនៅឡើយទេ ដោយរង់ចាំមានលិខិតប្រគល់-ទទួល ជាផ្លូវការសិន ជៀសវាងការចុះបញ្ជីស្ទួនជាមួយមន្ទីរ។

និងបន្តចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានផ្ទេរឱ្យរដ្ឋបាលស្រុកស្រែអំបិល ដោយមានការចូលរួមពីលោក តេង នាវ នាយករងរដ្ឋបាលស្រុកស្រែអំបិល លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោក ថាំង ធួន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ។ បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យជាក់ស្តែង មន្ទីរ និងរដ្ឋបាលស្រុក បានព្រមព្រៀង ប្រគល់-ទទួល ដីចំនួន ០១កន្លែង អគារចំនួន ០១ខ្នង និងសម្ភារប្រើប្រាស់ចំនួន ០៤មុខ ស្មើនឹង ៤គ្រឿង តែស្នើសុំមិនទាន់អោយរដ្ឋបាលស្រុកកត់ត្រាសម្ភារដែលមន្ទីរប្រគល់ជូនចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលស្រុកនៅឡើយទេ ដោយរង់ចាំមានលិខិតប្រគល់-ទទួល ជាផ្លូវការសិន ជៀសវាងការចុះបញ្ជីស្ទួនជាមួយមន្ទីរ។

ចំនួនអ្នកចូលទស្សនា
Flag Counter