ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥
ពេលរសៀល
លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោកប្រធាន និងអនុប្រធានការិយាល័យផែនការ-គណនេយ្យ ចំនួន ០២រូប បន្តចុះពិនិត្យ និងពិភាក្សាតារាងបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានផ្ទេរទៅឱ្យរដ្ឋបាលស្រុកកោះកុង ដោយមានអ្នចូលរួមពីលោក លីម ភឿន អភិបាលរងស្រុកកោះកុង លោកស្រី សេង គីមហ៊ូន នាយករងរដ្ឋបាលសាលាស្រុក លោក មិត សៅ ប្រធានការិយាល័យរដ្ពាល និងហិរញ្ញវត្ថុ និងលោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន។ បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យជាក់ស្តែង មន្ទីរ និងរដ្ឋបាលស្រុក បានព្រមព្រៀង ប្រគល់-ទទួល ដីមួយកន្លែង អគារចំនួន ០១ខ្នង និងសម្ភារប្រើប្រាស់ចំនួន ០១មុខ ស្មើនឹង ០១គ្រឿង ដែលការប្រគល់ទទួលនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះកុង។
មន្ទីរស្នើសុំមិនទាន់អោយរដ្ឋបាលស្រុកកត់ត្រាសម្ភារដែលមន្ទីរប្រគល់ជូននាពេលនេះចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលស្រុកនៅឡើយទេ ដោយរង់ចាំមានលិខិតប្រគល់-ទទួល ជាផ្លូវការសិន ជៀសវាងការចុះបញ្ជីស្ទួនជាមួយមន្ទីរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម