ចូលរួមទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស និងតាមាឃ ដែលរៀបចំឡើងរដ្ឋបាលជលផល សហការជាមួយក្រុមហ៊ុន Trendtech ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងភូមិសាស្រ្តនៃសហគមន៍នេសាទនីមួយៗ ជាពិសេសលើទីតាំងដាំព្រៃកោងកាង
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៥
29

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥

ពេលព្រឹក

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ដែលរៀបចំឡើងរដ្ឋបាលជលផល សហការជាមួយក្រុមហ៊ុន Trendtech ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងភូមិសាស្រ្តនៃសហគមន៍នេសាទនីមួយៗ ជាពិសេសលើទីតាំងដាំព្រៃកោងកាង ក្រោមអធិបតីភាពលោក គឹម ជឿង ជំទប់ទី១ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ គណៈកម្មការ និងសមាជិកសហគមន៍នេសាទសរុបចំនួន ១៨ នាក់ នៅសាលាឃុំថ្មស។

ពេលរសៀល

ក្រុមការងារបន្តដំណើរចុះទស្សនកិច្ចនៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ មានអ្នកចូលរួមសរុបចំនួន ១៨នាក់ នៅភូមិតាមាឃ ស្រុកបូទុមសាគរ ខេត្តកោះកុង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter