ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផល លោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ និងលោក មុត សុខន មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីខណ្ឌរដ្ឋបាលជលផល ពីវិធីសាស្រ្តកត់ត្រា និងបញ្ចូលទិន្នន័យសម្រាប់ការតាមដាន វាយតម្លៃផលនេសាទសមុទ្រ ក្រោមអធិបតីភាពលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តតំបន់ឆ្នេរ មន្រី្តវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ និងមន្រ្តីរដ្ឋបាលជលផលដែលពាក់ព័ន្ធ កម្មវិធីប្រព្រឹត្តធ្វើនៅសណ្ឋាគារខេមរា ក្រុងកំពត ខេត្តកំពត រៀបចំដោយរដ្ឋបាលជលផល មានអ្នកចូលរួមសរុបចំនួន ២៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម