ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំបូកសរុបលើបញ្ហា និងដំណោះស្រាយ និងការវិភាគស្ថានភាពទូទៅក្នុងស្រុកស្រែអំបិល សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ស្រុក ០៥ឆ្នាំ (2025-2029 ) នៅសាលាស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល មានការចូលរួមពីមន្រ្តីជំនាញជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំទាំង៦ នៃស្រុកស្រែអំបិល កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ សរុបអ្នកចូលរួមចំនួន ២៨នាក់ ស្រី ០៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម