ចុះពិនិត្យសិក្សាលើសំណើសុំកាប់ប្រមូលផលឈើអាកាស្យា ពីចម្ការឈើដាំលក្ខណៈឯកជន របស់ឯកឧត្ដម យន្ត មីន ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
ចេញ​ផ្សាយ ១៥ មករា ២០២៥
49

ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ឡុង ណារ៉ាត់  នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចុះពិនិត្យសិក្សាលើសំណើសុំកាប់ប្រមូលផលឈើអាកាស្យា ពីចម្ការឈើដាំលក្ខណ:ឯកជន របស់ឯកឧត្ដម យន្ត មីន ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ជាលទ្ធផល ផ្ទៃដីចម្ការឈើអាកាស្យា ដែលអាចប្រមូលផលមានទំហំផ្ទៃដី ប្រហែល ៥ហិកតា ឈើដាំមានលក្ខណៈរាយប៉ាយ  និងអាចធ្វើការ ដកហូតឈើអាកាស្យា ប្រមាណពី ២ ០០០ដើម ទៅ ៣ ០០០ដើម តែប៉ុណ្ណោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter