ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំពិភាក្សាលើសំណើសុំចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីទំហំ ១៩៣ហិកតា ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំថ្មដូនពៅ ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៤នាក់ ស្ត្រី ចំនួន ១នាក់។
ជាលទ្ធផល ដីនេះស្ថិតក្នុងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ដែលកំណត់ជាតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ គ្រប់គ្រងដោយក្រសួងបរិស្ថាន និងមានពាក់ព័ន្ធដីឥណទានកាបូន ដែលមានអនុសារណៈរវាងក្រសួងបរិស្ថាន និងរដ្ឋបាលសាលាខេត្តកោះកុង ព្រមទាំមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាសាក្សី លើផ្ទៃដីទំហំ ១៨៥ហិកតា។ រីឯផ្ទៃដីដែលនៅសល់ទំហំ ៨ហិកតា អាចធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុបាន តែត្រូវស្នើសុំអនុញ្ញាតទៅក្រសួងបរិស្ថានជាមុនសិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម