អញ្ចើញស្វាគមន៍គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ម៉ុច ចន្ថា អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ប្រជុំពិភាក្សា ចុះ​ពិនិត្យ តាមដាន និងវាយតម្លៃដំណើរការអនុវត្តគម្រោង​សម្បទានដី​សេដ្ឋ​កិច្ច​ ក្នុងខេត្តកោះកុង
ចេញ​ផ្សាយ ១០ មករា ២០២៥
37

ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ចើញស្វាគមន៍គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ម៉ុច ចន្ថា អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សា ចុះ​ពិនិត្យ តាមដាន និងវាយតម្លៃដំណើរការអនុវត្តគម្រោង​សម្បទានដី​សេដ្ឋ​កិច្ច​ ក្នុងខេត្តកោះកុង។

ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីនាយក ឬតំណាំងក្រុមហ៊ុនសម្បទានដី​សេដ្ឋ​កិច្ចទាំង៧ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកប្រធានការិយាល័យកសិ.ឧស្សាហកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter