ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ស៊ឹម សូម៉េង ប្រធានការិយាល័យពាណិជ្ជកម្ម និងវិញ្ញាបនបត្រព្រៃឈើ ចុះពិនិត្យជាក់ស្ដែងផលិតផលឈើអាកាស្យាកែច្នៃកាត់ជាកង់ៗ នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ការចុះពិនិត្យជាក់ស្ដែងផលិតផលឈើអាកាស្យាកែច្នៃកាត់ជាកង់ៗ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុន វីអិនធីស៊ី អ៊ីមផត អេនអិចផត ឯ.ក ដើម្បីត្រៀមនាំចេញទៅកាន់ប្រទេសវៀតណាម។
លទ្ធផលនៃការចុះពិនិត្យជាក់ស្ដែង ក្រុមការងារធ្វើការវាស់វែង សរុបបានចំនួន ១ ៨៥០ស្ទែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម