ចូលរូមប្រជុំពិភាក្សា លើសំណើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ០៩ មករា ២០២៥
45

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥

លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដង់ ចូលរូមប្រជុំពិភាក្សា លើសំណើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា  ខេត្តកោះកុង។  កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំទួលគគីរ  ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ០១នាក់។  ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្តែងឃើញថា៖ ទីតាំងដីស្នើសុំកាត់ឆ្វៀលស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២ ដីក្នុងតំបន់ការពារដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលយូរឆ្នាំ និងប្រែក្លាយទៅជាដីលំនៅដ្ឋាន ដីសាលាឃុំដីចម្ការ...។ ក្រុមការងារ នឹងបន្តចុះស្រង់ទិន្នន័យប្រជាពលរដ្ឋទៅតាមខ្នងផ្ទះបន្តទៀតនៅពេលក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter