កិច្ចប្រជុំដោះស្រាយវិវាទដីសត្តឃាតដ្ឋានជាមួយប្រជាពលរដ្ឋ ០១គ្រួសារ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ចេញ​ផ្សាយ ០៨ មករា ២០២៥
36

ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក ឡាង គីរី អនុប្រធានមន្ទីរ ព្រមទាំងប្រធានការិយាល័យពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំដោះស្រាយវិវាទដីសត្តឃាតដ្ឋានជាមួយប្រជាពលរដ្ឋ ០១គ្រួសារ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ លោកចៅសង្កាត់ស្ទឹងវែង មេភូមិស្ទឹងវែង និងម្ចាស់មានវិវាទដីសត្តឃាតដ្ឋាន នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមចំនួន ១០នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter