ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់រង្វាន់ជូនសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលទទួលបាននិទ្ទេស A ចំនួន ១៣នាក់ ក្នុងនោះ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុងចំនួន ០៩នាក់ មកពីវិទ្យាល័យប៉ាក់ខ្លងចំនួន ២នាក់ មកពីវិទ្យាល័យថ្មសចំនួន ១ នាក់ និងមកពីវិទ្យាល័យបូទុមសាគរចំនួន ១ នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅស្តូកអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម