ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ពេលរសៀល
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមប្រជុំ ស្ដីពីកិច្ចការប្រមូលផល អនុផលព្រៃឈើលើ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ដើម្បីគ្រប់គ្រង និងតាមដានជាប្រចាំក្នុងកិច្ចការប្រមូលផល អនុផលព្រៃឈើ ក្នុងគម្រោងវារីអគ្គិសនី ក្នុងភូមិសាស្ត្រខេត្តកោះកុង មានអ្នកចូលរួមចំនួន ១០នាក់ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម