ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមសិក្ខាសាលាសេចក្តីព្រាងចុងក្រោយ " ផែនការអភិវឌ្ឍន៏ទេសចរណ៏សហគមន៏តំបន់ការពារធម្មជាតិភ្នំទ័ពជាង " ក្រោមអធិតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង នៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងរដ្ឋបាលស្រុកស្រែអំបិល ជំទប់ឃុំដងពែង មេភូមិ មន្រ្តីជំនាញមន្ទីរវប្បធម៏ខេត្ត មន្ត្រីតំណាងមន្ទីរបរិស្ថានខេត្ត ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម