ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
ពេលរសៀល
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមសិក្ខាសាលាសេចក្តីព្រាងចុងក្រោយ " ផែនការអភិវឌ្ឍន៏ទេសចរណ៏សហគមន៏នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ " ក្រោមអធិបតីភាពលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងលោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល នៅស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរវប្បធម៌ខេត្ត មន្ទីរបរិស្ថានខេត្ត លោកមេឃុំ លោកមេភូមិ ប្រជាសហគមន៍នេសាទជ្រោយស្វាយ សមាជិកចូលរួមសរុបចំនួន ៣០នាក់ ស្រីចំនួន ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម