ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០១ខ្សែ ប្រវែង ៨៤១ ម៉ែត្រ ទទឹង 0៦ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល​ ខេត្តកោះកុង
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៤
58

ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤​ 

ពេលព្រឹក

លោក តាំង​ សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួម​ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០១ខ្សែ ប្រវែង ៨៤១ ម៉ែត្រ ទទឹង 0៦ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល​ ខេត្តកោះកុង​។  ពីធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ០១ខ្សែ ដោយប្រើមូលនីធិស្រុកស្រែអំបិល ឆ្នាំ​២០២៤ ក្រោមអធិតីភាពលោក​ ម៉ាស់​ សុជា​ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរង នៃគណៈអភិបាលស្រុក លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីមន្ទីរ អង្គភាពជំនាញនានា លោកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល មានអ្នកចូលរួមសរុបចំនួន ១៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter