ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាពឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម