ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានចូលរួមវេទិកាពិព័រណ៍ថ្នាក់ស្រុក ស្ដីពីការបង្ហាញសមិទ្ធផលការងារប្រចាំឆ្នាំ របស់គម្រោងអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុប ១៥៣នាក់ នៅសាលាបឋមសិក្សាអង្គរភ្នំខ្លុង ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម