វេទិកាផ្សព្វផ្សាយអំពីកាកបាទក្រហមកម្ពុជា, ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ " សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ ", ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ ធ្នូ ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៩ ធ្នូ ២០២៤
70

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមវេទិកាផ្សព្វផ្សាយអំពីកាកបាទក្រហមកម្ពុជា, ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ " សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ ", ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ ធ្នូ ឆ្នាំ២០២៤, ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងស្វែងរកមូលនិធិទ្រទ្រង់អនុសាខាកាកបាទក្រហម។

ក្នុងនោះមន្ទីរកសិកម្មបានចូលរួមជួយទ្រទ្រង់ចំនួន ២០០ ០០០រៀលផងដែរ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមការងារសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អ្នកផ្ទុកមេរោគអេដស៍, យុវជន ស.ស.យ.ក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ ៤០០នាក់ នៅផ្ទះសំណាក់  សេង ឆាយហេង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter