ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំពិនិត្យ ពិភាក្សា៖ ១-ការងារអនុវត្តកិច្ចសន្យា លក់-ទិញ ដើមឈើអាកាស្យា និងប្រេងខ្យល់ ពីចម្ការឈើរបស់រដ្ឋ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥, ២-វឌ្ឍនភាពលទ្ធផលការអនុវត្តគម្រោងដៃគូដាំឈើសហការ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សួន សុវណ្ណ អនុប្រធានទទួលបន្ទុករួមរដ្ឋបាលព្រៃឈើ នៅអគាររដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ។
ដោយមានការអញ្ជើញចូលពីលោកប្រធាន-អនុប្រធានាយដ្ឋានលោក លោកស្រីប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើអញ្ជើញមកពីបណ្ដាខេត្តចំនួន១១ លោក លោកស្រី ប្រធានក្រុមហ៊ុន នៃភាគីកិច្ចសន្យា លក់-ទិញ ដើមឈើអាកាស្យា និងប្រេងខ្យល់ពីចម្ការឈើដាំរបស់រដ្ឋ និងបុគ្គលអនុវត្តគម្រោងដៃគូដាំឈើសហការលក្ខណៈគ្រួសារ សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ០៥នាក់។
សូមគោរពជម្រាបជូនជ្រាបថាៈ ចំពោះចម្ការឈើអាកាស្យាប្រេងខ្យល់របស់រដ្ ឋនៅក្នងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ផ្ទៃដី ៤០៣ហិកតារដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចសន្យាលក់ ទិញដើមឈើអាកាស្យា ប្រែងខ្យល់ ជូនក្រុមហ៊ុន HMM Internalional Co,.Ltd តាមកិច្ចសន្យា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ក្រុមហ៊ុនទទួលសិទ្ធិប្រមូលផលឈើពីចម្ការឈើដាំរបស់រដ្ឋ មានកាតព្វកិច្ចដាំឈើជាចម្ការឡើងវិញ លើផ្ទៃដីដែលបានប្រមូលផលរួច។ ក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុន HMM Internalional Co,.Ltd បានធ្វើការកាប់ប្រមូលផលឈើអាកាស្យា លើផ្ទៃដីចំនួន ១៣៦ ហិកតា និងបានដាំឈើជាចម្ការឡើងវិញ បានចំនួន ០៨ ហិកតា ផ្សាំកូនឈើសម្រាប់ដាំ បានចំនួន ១០០ ០០០ដើម ឈូសឆាយសម្អាតដីសម្រាប់ត្រៀមដាំឈើបានចំនួន ៣០ ហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម