ថ្ងៃសុក្រ ៧រោច ខែកត្កិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំអនុគណៈកម្មការដោះស្រាយផលប៉ះពាល់គម្រោងសាងសង់បង្គោលខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុលពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងមេទឹក មកស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មនអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម