កិច្ចប្រជុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ត្រៀមដាក់ជូនក្រុមប្រឹក្សាស្រុកស្រែអំបិល ពិនិត្យ និងអនុម័តក្នុងសម័យប្រជុំក្រុមប្រឹក្សាស្រុក នាពេលខាងមុខនេះ
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
129

ថ្ងៃសុក្រ ៧រោច ខែកត្កិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ត្រៀមដាក់ជូនក្រុមប្រឹក្សាស្រុកស្រែអំបិល ពិនិត្យ និងអនុម័តក្នុងសម័យប្រជុំក្រុមប្រឹក្សាស្រុក នាពេលខាងមុខនេះ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបលដឹកនាំកិច្ចប្រជុំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងមានការចូលរួមពីប្រធានការិយាល័យជំនាញជុំវិញស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ លលោកមេឃុំទាំង៦ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter