ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក លី សុវណ្ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណើដីទីលានចាក់សំរាមរបស់រដ្ឋបាលឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំកណ្ដោល ដឹកនាំកិច្ចប្រជុំដោយលោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ មានអ្នកចូលរួមចំនួន ១៧នាក់។
ក្រោយពីកិច្ចប្រជុំក្រុមការងារ បានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដីស្នើសុំសម្រាប់ទីលានចាក់សំរាម ត្រង់ចំណុចនិយាមកា (0343557-1240307) ស្ថិតនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ទីតាំងដីនេះ គឺស្ថិតនៅជាប់ព្រំដីក្រុមហ៊ុនចំការអំពៅ ក្នុងសហគមន៍សុវណ្ណាបៃតង ស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម