ថ្ងៃពុធ ៥រោច ខែកត្កិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីក្របខណ្ឌគតិយុត្តិនិងប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពតាមលក្ខខណ្ឌតម្រូវការរបស់សហភាពអឺរ៉ុប ដែលរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល សហការជាមួយគម្រោង UNIDO ក្រោមអធិបតីភាពភាពលោកស្រី ឈឹម ចន្ថា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព និងសម្របសម្រួលដោយលោក ថោង រ៉ា ជំនាញការគម្រោង UNIDO កម្មវិធីប្រព្រឹត្តទៅនៅ អាលីសវីឡា ខេត្តតាកែវ មានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម