ថ្ងៃអង្គារ ៥កើត ខែកត្កិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមសិក្ខាសាលា ស្ដីពីការអភិរក្សអណ្តើកសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងរដ្ឋបាលជលផលសហការជាមួយគម្រោងអង្គការសត្វព្រៃ និងរុក្ខជាតិ ក្រោមអធិបតីភាពលោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផលទាំង៤តាមតំបន់ឆ្នេរ និងតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិ (FF) ប្រចាំប្រទេសកម្ពុជា ភូមា ថៃ វៀតណាម កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ មានអ្នកចូលរួមសរុបចំនួន ៤១នាក់ ស្រី ១៩នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម