កិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
ចេញ​ផ្សាយ ១៧ តុលា ២០២៤
202
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែកញ្ញា ឆ្នាំ២០២៤
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកោះកុង
៤-បញ្ហាផ្សេងៗ……
-បទបទបង្ហាញអំពីសារៈសំខាន់ នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស។
ចំនួនអ្នកចូលទស្សនា
Flag Counter