ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ត្រី ០២រូប ចូលរួមទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៤ និងរៀបចំតាំងពិពរណ៍ផលិតផលកសិកម្ម។ ក្នុងការតាំងពិពរណ៍ផលិតផលកសិកម្មនេះ ក៏មានការចូលរួមពី អគ្គនាយកនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន៥ខេត្ត (ខេត្តតាកែវ កំពង់ស្ពឺ កោះកុង កំពត ខេត្តព្រះសីហនុ និងខេត្តកែប) ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីនេះប្រារព្ធធ្វើនៅពហុកីឡដ្ឋាន ខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម