ចុះសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសំណង់ជម្រកត្រីសិប្បនិម្មិតដល់សហគមន៍នេសាទព្រែកខ្សាច់ ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
ចេញ​ផ្សាយ ១៤ តុលា ២០២៤
162

ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសំណង់ជម្រកត្រីសិប្បនិម្មិតដល់សហគមន៍នេសាទព្រែកខ្សាច់ ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព នៅសាលាឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០២នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter