កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ៩ខែ ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៤ តុលា ២០២៤
167

ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

ពេលរសៀល

លោក ឡាង គីរី អនុប្រធានមន្ទីរ លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីជួរក្រោយ ចំនួន ០២រូប តំណាងវិស័យកសិកម្មនៅអង្គភាពតែមួយនៃរដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ៩ខែ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ (Zoom ) ក្រោមអធិបតីភាពឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ចំនួនអ្នកចូលទស្សនា
Flag Counter