ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក ខាត់ ពេជ្រ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកបូទុមសាគរ បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅសាលាស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកប្រធាន អនុប្រធានមន្ទីរ ឬតំណាងមន្ទីរជុំវិញខេត្ត ការិយាល័យក្រោមឱវាទស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំទាំង៤ និងបងប្អូនប្រជាពលរដ្ឋ មកតាមបណ្ដា ភូមិ ឃុំ សរុបអ្នកចូលរួម ចំនួន ២០០នាក់ ។
លទ្ធផលនៃកិច្ចពិគ្រោះយោបល់ ៖ ១-សំណួរ សំណើរ និងសំណូមពរដោយផ្ទាល់មាត់ចំនួន០៩នាក់ ស្មើនឹង ១១សំណួរ។ ២-សំណួរ សំណើរ និងសំណូមពរ សរសេរលើក្រដាស់ចំនួន ០៧នាក់ស្មើនឹងចំនួន ០៧សំណួរ។ ៣-សំណួរ សំណើរ និងសំណូមពរ ដែលមិនទាន់បានបំភ្លឺ ឬឆ្លើយតប នឹងបកស្រាយនៅពេលប្រជុំក្រុមប្រឹក្សាស្រុកនាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម