ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីការស្រាវជ្រាវបឋម ស្ដីពីពិពិធកម្មទេសចរណ៍និងវិស័យគាំទ្រពាក់ព័ន្ធក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍និងជាអនុប្រធានប្រចាំការក្រុមការងារស្រាវជ្រាវពិពិធកម្មទេសចរណ៍នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម