ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក អ៊ុច សុភា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៤ នៃឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំជីខក្រោម ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រី គណៈអភិបាលស្រុកស្រែអំបិល តំណាងមន្ទីរអង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ លោកប្រធានភូមិ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ នៃឃុំជីខក្រោម សរុបអ្នកចូលរួមចំនួន ១២៧នាក់។
លទ្ធផលពិគ្រោះយោបល់ ៖ ១-ប្រជាពលរដ្ឋមកពីឃុំជិខលើ និងឃុំជីខក្រោមបានសួរសំណួរ ១១សំណួរ ក្នុងនោះសំណួរផ្ទាល់មាត់ ៣សំណួរ និងសំណួរសរសរអក្សរ ៨សំណួរ។ ២-សំណូមពររបស់គណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យងមាន៖ - សំណូមពរទី១ អោយមន្ត្រីជលផលជួយឧបត្ថម្ភសាំងអូប័រសម្រាប់សហគមន៍នេសាទចុះល្បាត។ - សំណូមពរទី២ អោយមន្រីជលផល ជួយទប់ស្កាត់ការនេសាទដោយអូសគ្រែងឈាមនៅចំណុចភូមិតាបែន ព្រោះខាងសហគមន៍សាទនៅភូមិតាបែនហៅ ក្រុមល្បាតសហមន៍ម្តងណា ក៏ឆ្លើយថាអូប័រខូចទាំង២ដែរ។
+ ឆ្លើយតប ផ្នែករដ្ឋបាលជលផលមិនមានកញ្ចប់ថវិកាសម្រាប់ទិញសាំងល្បាតទេ សូមអោយសហគមន៍បន្តទំនាក់ទំនងជាមួយអង្គក្រៅរដ្ឋាភិបាលនានា ហើយរដ្ឋបាលជលផលក៏ជួយទំនាក់ទំនងអង្គការក្រៅរដ្ឋាភិបាលដើម្បីជួយដល់សហមន៍ដែរ។ ពាក់ព័ន្ធថវិកាដើម្បីទិញសាំងល្បាត និងថវិកាជួសជុលអូប័រ លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អោយសហគមន៍នេសាទ បញ្ចូលផែនការថវិកាទៅក្នុង ផែនការសមារណកម្មរបស់ឃុំ/សង្កាត់នាពេលខាងមុខ ដើម្បីឃុំបានថវិកាជួយសហគមន៍នេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម