ចុះពិនិត្យទីតាំងសំណង់ផែទេសចរណ៍សង់ដោយខុសច្បាប់របស់លោក យិន យួត ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១១ តុលា ២០២៤
76

ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក បានចូលរួមជាមួយក្រុមការងារគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ចុះពិនិត្យទីតាំងសំណង់ផែទេសចរណ៍សង់ដោយខុសច្បាប់របស់លោក យិន យួត ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងដោយមានការចូលរួមពីមន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក រដ្ឋបាលឃុំអណ្តូងទឹក និងមេភូមិអណ្តូងទឹក រួមជាមួយម្ចាស់សំណង់។ 

ជាលទ្ធផល ក្រុមការងារបានសម្រេចឱ្យម្ចាស់សំណង់កាត់ជញ្ជាំង រុះយ៉ាប់ កែសម្រួលទ្វារ និងត្រូវសុំច្បាប់សុំវិនិយោគទេសចរណ៍ខ្នាតតូច។

ចំនួនអ្នកចូលទស្សនា
Flag Counter